កាលមិនយូរលង់ប៉ុន្មាន មានមិត្តបីនាក់ ពេលកំពុងដើរលេងក្នុងព្រៃ ក៏សំណាងអាក្រក់ ត្រូវពួកមនុស្សភពផ្កាយចាប់បាន ហើយយកទៅឃុំក្នុងគុកក្រោមដីមួយ ដែលច្រកនីមួយៗ ឃាំងដោយទ្វារដែក ដែលមានផ្លាកលេខសម្គាល់ និងបិទបើកដោយប្រើលេខសម្ងាត់ ។ បន្ទាប់ពីពិភាក្សាគ្នារួចមក ពួកមនុស្សភពផ្កាយ បានដាក់លក្ខខណ្ឌថា អនុញ្ញាតឲ្យតែម្នាក់គត់ក្នុងចំណោមមិត្តបីនាក់ សាកល្បងចាកចេញពីគុកនោះ រីឯពីរនាក់ទៀតនឹងត្រូវយកទៅធ្វើពិសោធន៍នៅថ្ងៃបន្ទាប់ ។ មិត្តទាំងបីក៏សម្រេចចិត្តប្រគល់ភារកិច្ចនេះឲ្យ សុភី ដែលមានប្រាជ្ញាឆ្លាតជាងគេ ។ ក៏ប៉ុន្តែ មុនពេលទៅ ពួកគេទាំងបីបានលួចបង្កប់ប្រដាប់ស្រូបសំឡេងមួយនៅខ្លួនសុភី ដើម្បីអាចស្ដាប់ឮលេខសម្ងាត់តាមសុភី ។ បន្ទាប់មក ពួកមនុស្សភពផ្កាយក៏នាំសុភីមកមុខទ្វារមួយ ហើយប្រាប់ថា ៖
“ទ្វារនេះអាចបើកបានដោយប្រើលេខសម្ងាត់ចំនួនបីលេខ (មិនមែនខ្ទង់ទេ) ដែលលេខនីមួយៗរៀបតាមលំដាប់ពីតូចទៅធំ ។ អ្នកអាចសុំបានដល់ ៣ គន្លឹះ ដើម្បីទាយលេខសម្ងាត់ ។ ពេលដែលដឹងលេខសម្ងាត់ហើយ គ្រាន់តែវាយចូលទៅ នឹងអាចចេញទៅក្រៅមានសេរីភាពហើយ ។ បើអ្នកទាយខុស រឺនិយាយអ្វីក៏ដោយ យើងនឹងបញ្ជូនអ្នកចូលគុកវិញ ។”
សុភីក៏សុំគន្លឹះទីមួយ ៖ ផលគុណលេខទាំងបីស្មើ ៣៦ ។
សុភីសុំគន្លឹះទីពីរទៀត ៖ ផលបូកលេខទាំងបីស្មើនឹងលេខទ្វារនេះ ។ យើងដឹងថា មានតែសុភីម្នាក់ប៉ុណ្ណោះដែលមើលឃើញលេខទ្វារនៅពីមុខនាង រីឯមិត្តពីរនាក់ទៀតមិនអាចដឹងបានឡើយ ។ បើសុភីដឹងចម្លើយហើយ ប្រាកដជាបញ្ចូលលេខសម្ងាត់ភ្លាមហើយ ប៉ុន្តែសុភីបែរជាសុំគន្លឹះទីបីទៀត ៖ លេខទីបី ខុសពីលេខទីមួយ និងទីពីរ។
ឮដូច្នេះ សុភីក៏ដឹងចម្លើយភ្លាម ហើយបញ្ចូលលេខសម្ងាត់ និងបានចេញទៅក្រៅដោយសុវត្ថិភាព ក៏ប៉ុន្តែប្រដាប់ស្រូបសំឡេងលែងដំណើរការទៅហើយ ដោយចម្ងាយឆ្ងាយពេក ។ ទោះបីជាយ៉ាងណា សុភីមានទំនុកចិត្តថាមិត្តទាំងពីររបស់នាង ប្រាកដជារកលេខសម្ងាត់ឃើញ ។
តើលេខសម្ងាត់នោះជាអ្វី?
ប្រែសម្រួលជាភាសាខ្មែរពី៖ https://www.youtube.com/watch?v=7Vd1dTBVbFg
149
229
236
334
ចម្លើយសមស្របទៅតាមលក្ខ័ណ្ឌ ក៏ដូចគន្លឺះទី ១ នឹង ទី៣
ដោយផលបូកនៃចម្លើយទាំងនោះស្មើនឹងលេខបន្ទប់
អញ្ចឹងលេខបន្ទប់អាចជាលេខ ១០ ១១ ១៣ ឬ ១៤ ។
ដូចនេះដល់តែចាំទៅមុខបន្ទប់ផ្ទាល់បានឆ្លើយត្រូវ ១០០%
229
ខ្ញុំគឹតថាពីធំទៅតូច តែលេខទី៣ខុសពីទី១ និងទី២ នោះប្រហែលជាមានន័យថាលេខទី១និងទី២ដូចគ្នា!!
149
សុំពន្យល់ហេតុផល 🙂